សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:16
قُلْ مَنْ رَبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُمْ مِنْ دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنْفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាម្ចាស់នៃ មេឃច្រើនជាន់ និងផែនដីនោះ? ចូរអ្នកពោលថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកបានយកម្ចាស់ក្រៅពីទ្រង់ធ្វើជាអ្នកគាំ-ពារដែលព្រះទាំងនោះគ្មានលទ្ធភាពចំពោះខ្លួនឯងក្នុងការផ្ដល់ផល ប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់នោះឬ? ចូរអ្នកពោលថាៈ តើអ្នកដែល ងងឹតភ្នែក និងអ្នកដែលមើលឃើញស្មើគ្នាដែរឬទេ? ឬមួយភាព ងងឹត និងភាពមានពន្លឺស្មើគ្នា? ឬមួយក៏ពួកគេបានយកព្រះនានាមក ធ្វើជាដៃគូជាមួយអល់ឡោះដែលថា ព្រះទាំងនោះបានបង្កើតអ្វីៗ ដូចនឹងការបងើ្កតរបស់ទ្រង់ដែរ រហូតដល់ការបង្កើត(ទាំងពីរ)បាន ធ្វើឱ្យភ័ន្ដច្រឡំចំពោះពួកគេឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺជា អ្នកបង្កើតនូវអ្វីៗទាំងអស់ ហើយទ្រង់ជាម្ចាស់តែមួយគត់ដែល មហាខ្លាំងពូកែ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកប្រឆាំងដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតវាទាំងពីរ និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរ ហើយពួកអ្នកក៏ទទួលស្គាល់ដូចនេះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេទៀតថាៈ ដូច្នេះ តើពួកអ្នកយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារសម្រាប់ពួកអ្នក ទាំងដែលពួកវាជាពួកអសមត្ថភាព ដែលពួកវាមិនមានសមត្ថភាពអ្វី សូម្បីតែផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានផងនោះឬ? ដូចនេះ តើពួកវាអាចផ្តល់ផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ឱ្យអ្នកដទៃបានយ៉ាងដូចម្តេច? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នាដែរឬទេរវាងពួកគ្មានជំនឿដែលមិនអាចមើលឃើញ និងអ្នកមានជំនឿដែលអាចមើលឃើញដែលទទួលបាននូវការចង្អុលបង្ហាញនោះ? ឬក៏ តើស្មើគ្នាដែរឬទេរវាងភាពគ្មានជំនឿដែលជាភាពងងឹតសូន្យសុង និងការមានជំនឿដែលជាពន្លឺរស្មីនោះ? ឬមួយពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះនៅក្នុងការបង្កើត ហើយថាព្រះទាំងនោះបានបង្កើតអ្វីៗដូចការបង្កើតរបស់ទ្រង់ដែរនោះ ដែលធ្វើឱ្យពួកគេភ័ន្តច្រឡំរវាងអ្វីដែលអល់ឡោះបង្កើត និងអ្វីដែលព្រះនានារបស់ពួកគេបានបង្កើត។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើតអ្វីៗទាំងអស់ដោយគ្មានដៃគូរួមជាមួយទ្រង់ក្នុងការបង្កើតនេះឡើយ ហើយទ្រង់តែមួយគត់ដែលជាម្ចាស់ដែលត្រូវគោរពសក្ការៈដែលស័ក្ដិសមនឹងត្រូវគេគោរពសក្ការៈតែមួយគត់ ហើយទ្រង់មហាខ្លាំងពូកែលើអ្វីៗទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល