សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:15

وَلِلَّهِ يَسْجُدُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُمْ بِالْغُدُوِّ وَالْآصَالِ ۩

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីស៊ូជូត ចំពោះអល់ឡោះតែមួយគត់ដោយការស្ម័គ្រចិត្ដ ឬមិនស្ម័គ្រចិត្ដ ហើយស្រមោលរបស់ពួកគេនៅពេលព្រឹក និងពេលល្ងាច(ក៏ស៊ូជូត ដែរ)។

តាហ្វសៀរ

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីបានលំឱនកាយស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកគេមានភាពស្មើគ្នាចំពោះរឿងនេះ មិនថាជាអ្នកមានជំនឿ ឬជាអ្នកគ្មានជំនឿនោះឡើយ គ្រាន់តែអ្នកមានជំនឿ ពួកគេលំឱកាយស៊ូជោតចំពោះទ្រង់ដោយស្ម័គ្រចិត្ត ឯអ្នកគ្មានជំនឿវិញ ពួកគេលំឱនកាយស៊ូជោតដោយមិនពេញចិត្តប៉ុណ្ណោះ។ ហើយលក្ខណៈធម្មជាតិរបស់ពួកគេ គឺបានឲ្យពួកគេទោទន់ទៅកាន់ការឱនលំទោនចំពោះទ្រង់ដោយស្ម័គ្រចិត្ត។ ហើយស្រមោលនៃម៉ាខ្លូកទាំងអស់ ក៏បានឱនលំទោន(ស៊ូជោត)ចំពោះទ្រង់ទាំងនៅពេលព្រឹក និងពេលល្ងាចផងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់