សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:14

لَهُ دَعْوَةُ الْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِنْ دُونِهِ لَا يَسْتَجِيبُونَ لَهُمْ بِشَيْءٍ إِلَّا كَبَاسِطِ كَفَّيْهِ إِلَى الْمَاءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَالِغِهِ ۚ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ

ការបួងសួងដ៏ពិតប្រាកដនោះ គឺចំពោះអល់ឡោះតែមួយ គត់។ ហើយព្រះនានាដែលពួកគេបួងសួងក្រៅពីអល់ឡោះនោះ ព្រះទាំងនោះមិនអាចឆ្លើយតបអ្វីចំពោះពួកគេឡើយ។ ផ្ទុយទៅវិញ វាប្រៀបដូចជាអ្នកដែលលាបាតដៃទាំងពីររបស់គេទៅរកទឹក ដើម្បី យកទឹកមកដាក់ក្នុងមាត់របស់គេប៉ុណ្ណោះ តែគេមិនអាចយកទឹក នោះមកដល់មាត់របស់គេបានឡើយ។ ហើយការបួងសួងរបស់ពួក ដែលគ្មានជំនឿនោះគ្មានអ្វីក្រៅពីភាពវងេ្វងឡើយ។

តាហ្វសៀរ

ការបួងសួងដ៏ពិតប្រាកដ គឺសម្រាប់អល់ឡោះតែមួយគត់ ដោយគ្មាននរណាម្នាក់ចូលរួមជាមួយទ្រង់ឡើយ។ ហើយរូបបដិមាទាំងឡាយដែលពួកមុស្ហរីគីនបានបួងសួងសុំក្រៅពីអល់ឡោះនោះ គឺពួកវាមិនអាចឆ្លើយតបនូវការបួងសួងដែលពួកគេបានសុំនៅក្នុងបញ្ហាណាមួយនោះឡើយ ហើយការបួងសួងរបស់ពួកគេចំពោះព្រះទាំងនោះ គឺគ្មានអ្វីក្រៅពីប្រៀបបាននឹងមនុស្សស្រេកទឹកម្នាក់ដែលលាបាតដៃទាំងពីររបស់គេទៅរកទឹក ដើម្បីឲ្យទឹកធ្លាក់ចូលមាត់របស់គេ ហើយគេផឹកវាប៉ុណ្ណោះ តែទឹកនោះ គឺមិនអាចមកដល់មាត់របស់គេបាននោះទេ។ ហើយការបួងសួងរបស់ពួកប្រឆាំងទៅចំពោះបដិមាទាំងឡាយរបស់ពួកគេនោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពវង្វេង និងឃ្លាតឆ្ងាយពីភាពត្រឹមត្រូវនោះទេ ពីព្រោះពួកវាមិនអាចផ្តល់ប្រយោជន៍ដល់ពួកគេនោះឡើយ ហើយក៏មិនអាចការពារពួកគេពីគ្រោះថ្នាក់នោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់