សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:13

وَيُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَنْ يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ

ហើយផ្គរលាន់និងម៉ាឡាអ៊ីកាត់លើកតម្កើង(អល់ឡោះ) ជាមួយនឹងការកោតសរសើរចំពោះទ្រង់ ដោយសារតែការកោត ខ្លាចចំពោះទ្រង់។ ហើយទ្រង់បញ្ជូនរន្ទះជាច្រើន រួចទ្រង់ក៏ធ្វើឱ្យ រងគ្រោះដោយសារវាចំពោះនរណាដែលទ្រង់មានចេតនា ដោយ ពួកគេ(ពួកគ្មានជំនឿ)ឈ្លោះប្រកែកគ្នាពីរឿងអល់ឡោះ ហើយ ទ្រង់ជាអ្នកធ្វើទារុណកម្មដ៏ខ្លាំងក្លាបំផុត។

តាហ្វសៀរ

ហើយផ្គរលាន់បានលើកតម្កើងម្ចាស់របស់វា ដោយភ្ជាប់ជាមួយនឹងការថ្លែងសរសើរចំពោះទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានលើកតម្កើងម្ចាស់របស់ពួកគេដោយការខ្លាចចំពោះទ្រង់ និងជាការលើកតម្កើងចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានបញ្ជូនរន្ទះជាច្រើនឲ្យបាញ់ទៅលើជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយគេក៏វិនាសអន្តរាយទៅ។ ហើយពួកដែលប្រឆាំងនោះ ពួកគេឈ្លោះប្រកែកគ្នាចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់