សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:19
۞ أَفَمَنْ يَعْلَمُ أَنَّمَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
តើអ្នកដែលដឹងថា អ្វីដែលត្រូវបានគេបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកគឺជាការពិតនោះ ដូចជាអ្នកដែល ងងឹត(មិនដឹងការពិត)ឬ? តាមពិតមានតែបណ្ដាបញ្ញាជនទេដែល ចេះគិតពិចារណា ។
តាហ្វសៀរ
មិនស្មើគ្នានោះទេរវាងអ្នកដែលដឹងថា ជាការពិតណាស់ អ្វីដែលអល់ឡោះបានបញ្ចុះមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ គឺជាការពិតដោយគ្មានការសង្ស័យនៅក្នុងវា ហើយគេជាអ្នកមានជំនឿដែលឆ្លើយតបចំពោះអល់ឡោះ និងរវាងអ្នកដែលពិការភ្នែក ពោលគឺពួកគ្មានជំនឿដែលមិនឆ្លើយតបចំពោះអល់ឡោះនោះ។ ជាការពិតណាស់ អ្នកដែលយករឿងនេះធ្វើជាមេរៀននោះ គឺមានតែបណ្តាអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល