សូរ៉ា 12 · ជូស 13
Yusuf · 12:89
قَالَ هَلْ عَلِمْتُمْ مَا فَعَلْتُمْ بِيُوسُفَ وَأَخِيهِ إِذْ أَنْتُمْ جَاهِلُونَ
គាត់(យូសុហ្វ)បានពោលថាៈ តើពួកអ្នកបានដឹងឬទេនូវ អី្វដែលពួកអ្នកបានធ្វើទៅលើយូសុហ្វ និងប្អូនប្រុសរបស់គេនៅ ពេលដែលពួកអ្នកជាអ្នកល្ងង់ខ្លៅនោះ?
តាហ្វសៀរ
នៅពេលដែលព្យាការីយូសុះបានឮនូវពាក្យសម្តីរបស់ពួកគេ គាត់ក៏មានភាពទន់ភ្លន់ប្រកបដោយក្តីអាណិតអាសូរចំពោះពួកគេ ហើយគាត់ក៏បានណែនាំខ្លួនគាត់ឲ្យពួកគេបានស្គាល់ដោយគាត់បានពោលថាៈ តើពួកអ្នកពិតជាបានដឹងដែរឬទេនូវអ្វីដែលពួកអ្នកបានធ្វើទៅលើយូសុះ និងប្អូនប្រុសរបស់គេ ខណៈដែលពួកអ្នកជាអ្នកល្ងង់ខ្លៅមិនដឹងពីលទ្ធផលចុងក្រោយនៃអ្វីដែលពួកអ្នកបានធ្វើទៅលើគេទាំងពីរនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល