សូរ៉ា 12 · ជូស 13
Yusuf · 12:90
قَالُوا أَإِنَّكَ لَأَنْتَ يُوسُفُ ۖ قَالَ أَنَا يُوسُفُ وَهَٰذَا أَخِي ۖ قَدْ مَنَّ اللَّهُ عَلَيْنَا ۖ إِنَّهُ مَنْ يَتَّقِ وَيَصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ពួកគេ(បងយូសុហ្វ)បាននិយាយថាៈ តើលោកប្រាកដជា យូសុហ្វឬ? គាត់បានឆ្លើយថាៈ យើងជាយូសុហ្វ ហើយនេះជាប្អូន របស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះបានប្រោស ប្រទានដល់ពួកយើង(ឱ្យយើងបានជួបគ្នាវិញ)។ ពិតប្រាកដណាស់ អ្នកណាហើយដែលកោតខ្លាចនិងអត់ធ្មត់ អល់ឡោះពិតជាមិន បំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលធ្វើល្អនោះឡើយ។
តាហ្វសៀរ
ភ្លាមនោះ ពួកគេក៏មានការភ្ញាក់ផ្អើល ហើយក៏បានសួរថាៈ តើលោកប្រាកដជាយូសុះឬ? ព្យការីយូសុះបានតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ យើង(ហ្នឹងហើយ)ជាយូសុះ ហើយអ្នកដែលពួកអ្នកបានឃើញគេនៅជាមួយខ្ញុំនេះ គឺជាប្អូនប្រុសបង្កើតរបស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់ពួកយើងដោយធ្វើឲ្យពួកយើងបានជួបគ្នាវិញ និងបានលើកឋានៈរបស់យើង។ ពិតណាស់ ជនណាហើយដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយអត់ធ្មត់ចំពោះការសាកល្បងនោះ ពិតប្រាកដណាស់ ទង្វើរបស់គេគឺស្ថិតក្នុងចំណោមអំពើល្អ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនបំបាត់ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងថែរក្សាអំពើល្អនោះឲ្យពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល