សូរ៉ា 12 · ជូស 13
Yusuf · 12:88
فَلَمَّا دَخَلُوا عَلَيْهِ قَالُوا يَا أَيُّهَا الْعَزِيزُ مَسَّنَا وَأَهْلَنَا الضُّرُّ وَجِئْنَا بِبِضَاعَةٍ مُزْجَاةٍ فَأَوْفِ لَنَا الْكَيْلَ وَتَصَدَّقْ عَلَيْنَا ۖ إِنَّ اللَّهَ يَجْزِي الْمُتَصَدِّقِينَ
បន្ទាប់មកនៅពេលដែលពួកគេបានចូលទៅជួបគេ(យូ-សុហ្វ) ពួកគេបាននិយាយថាៈ ឱលោកម្ចាស់(យូសុហ្វ)អើយ. ពួក យើងនិងគ្រួសារបស់ពួកយើងបានជួបនឹងគ្រោះរាំងស្ងួត ហើយយើង បាននាំមកនូវលុយកាក់បន្ដិចបន្ដួច ហេតុនេះសូមលោកមេត្ដាជួយ បំពេញនូវការវាល់(ដោះដូរស្បៀង)ឱ្យពួកយើង ហើយសូមលោក មេត្ដាបរិច្ចាគឱ្យពួកយើងផង។ ពិតប្រាកដណាស់ អល់ឡោះតបស្នង ផលបុណ្យចំពោះបណ្ដាអ្នកដែលបរិច្ចាគ។
តាហ្វសៀរ
ដូចនេះពួកគេក៏ធ្វើតាមអ្វីដែលឪពុករបស់ពួកគេបានបង្គាប់ប្រើ ហើយពួកគេក៏បានចេញទៅតាមរកព្យាការីយូសុះ និងប្អូនប្រុសរបស់គេ។ នៅពេលដែលពួកគេបានចូលទៅជួបព្យាការីយូសុះ ពួកគេក៏បាននិយាយទៅកាន់គាត់ថាៈ ឱលោកម្ចាស់! ពួកយើងបានជួបប្រទះនូវទុក្ខលំបាក និងភាពក្រខ្សត់ ហើយពួកយើងបាននាំមកនូវលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ សូមលោកមេត្តាជួយវាល់(ដោះដូរស្បៀង)ដល់ពួកយើងឲ្យបានគ្រប់គ្រាន់ដូចដែលលោកធ្លាប់បានវាល់ឲ្យពួកយើងកាលពីមុន ព្រមទាំងមេត្តាជួយបរិច្ចាគបន្ថែមដល់ពួកយើងពីលើនោះទៀតផង ឬក៏(ជួយវាល់ឲ្យ)ដោយកុំគិតពីលុយកាក់បន្តិចបន្តួចរបស់ពួកយើង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់អ្នកដែលបរិច្ចាគទាំងឡាយនោះនូវការតបស្នងដ៏ល្អបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល