សូរ៉ា 12 · ជូស 13
Yusuf · 12:87
يَا بَنِيَّ اذْهَبُوا فَتَحَسَّسُوا مِنْ يُوسُفَ وَأَخِيهِ وَلَا تَيْأَسُوا مِنْ رَوْحِ اللَّهِ ۖ إِنَّهُ لَا يَيْأَسُ مِنْ رَوْحِ اللَّهِ إِلَّا الْقَوْمُ الْكَافِرُونَ
ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកទៅ ហើយស៊ើបសួរ រកយូសុហ្វ និងប្អូនប្រុស(ពុនយ៉ាមីន)របស់គេ ហើយកុំអស់សង្ឃឹម ពីការប្រោសប្រណីរបស់អល់ឡោះ ។ ពិតប្រាកដណាស់ គ្មានអ្នក ណាម្នាក់អស់សង្ឃឹមពីការប្រោសប្រណីរបស់អល់ឡោះឡើយ លើក លែងតែក្រុមដែលប្រឆាំងប៉ុណ្ណោះ។
តាហ្វសៀរ
ឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ ឱកូនៗរបស់ពុក! ចូរពួកឯងទៅ ហើយស៊ើបសួររកដំណឹងរបស់យូសុះ និងប្អូនប្រុសរបស់គេចុះ ហើយចូរពួកឯងកុំអស់សង្ឃឹមពីការធ្វើឲ្យមានភាពធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់ពីខ្ញុំបម្រើរបស់ទ្រង់ឲ្យសោះ។ ជាការពិតណាស់ គ្មានជនណាដែលអស់សង្ឃឹមពីការធ្វើឲ្យធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់(ចំពោះគេ)នោះទេ លើកលែងតែក្រុមដែលប្រឆាំងប៉ុណ្ណោះ ដោយសារតែពួកគេមិនដឹងពីភាពធំធេងនៃសមត្ថភាពរបស់អល់ឡោះ និងការប្រោសប្រទានដែលទ្រង់មិនបានស្តែងឲ្យពួកគេបានដឹង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល