សូរ៉ា 12 · ជូស 13

Yusuf · 12:86

قَالَ إِنَّمَا أَشْكُو بَثِّي وَحُزْنِي إِلَى اللَّهِ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ

គាត់បានពោលថាៈ ពិតប្រាកដណាស់ យើងគ្រាន់តែត្អូញ ត្អែរនូវការសោកសៅ និងទុក្ខព្រួយរបស់យើងចំពោះអល់ឡោះ ប៉ុណ្ណោះ ហើយយើងដឹងពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។

តាហ្វសៀរ

ឪពុករបស់ពួកគេបានតបវិញថាៈ តាមពិត យើងគ្រាន់តែត្អូញត្អែរនូវទុក្ខសោកនិងទុក្ខព្រួយរបស់យើងដែលយើងជួបប្រទះទៅចំពោះអល់ឡោះជាម្ចាស់តែម្នាក់គត់ប៉ុណ្ណោះ ហើយយើងដឹងពីភាពទន់ភ្លន់របស់អល់ឡោះ ភាពសប្បុរសរបស់ទ្រង់ និងការឆ្លើយតបរបស់ទ្រង់ចំពោះអ្នកដែលមានទុក្ខកង្វល់ ហើយនិងការតបស្នងរបស់ទ្រង់ចំពោះអ្នកដែលជួបគ្រោះដែលពួកអ្នកមិនបានដឹងឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់