សូរ៉ា 12 · ជូស 13
Yusuf · 12:83
قَالَ بَلْ سَوَّلَتْ لَكُمْ أَنْفُسُكُمْ أَمْرًا ۖ فَصَبْرٌ جَمِيلٌ ۖ عَسَى اللَّهُ أَنْ يَأْتِيَنِي بِهِمْ جَمِيعًا ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ
គាត់(ឪពុក)បានពោលថា ផ្ទុយទៅវិញ ពួកអ្នកទេ ដែលជាអ្នកប្រឌិតរឿងនេះឡើង។ ដូចនេះការអត់ធ្មត់ វាជាការ ប្រសើរបំផុត(សម្រាប់ខ្ញុំ)។ សង្ឃឹមថា អល់ឡោះនឹងនាំពួកគេ ទាំងអស់គ្នាមកជួបយើងវិញ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិត។
តាហ្វសៀរ
ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បានតបទៅកាន់ពួកគេវិញថាៈ រឿងនោះមិនដូចអ្វីដែលពួកឯងបានលើកឡើងឡើយដែលថា គេ(ប្អូនប្រុសរបស់ពួកឯង)បានលួចរបស់គេនោះ។ ផ្ទុយទៅវិញ ពួកឯងទេដែលជាអ្នកប្រឌិតរឿងនេះឡើងដោយប្រើឧបាយកលចំពោះគេដូចដែលពួកឯងធ្លាប់បានប្រើឧបាយកលចំពោះបងប្រុសរបស់គេ យូសុះ កាលពីមុននោះមកដែរប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់របស់យើង គឺជាការប្រសើរបំផុតដោយ(យើង)គ្មានការត្អូញត្អែរសោកសៅក្នុងរឿងនេះចំពោះអ្នកណាផ្សេងក្រៅពីអល់ឡោះនោះទេ។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងនាំពួកគេមកជួបយើងវិញទាំងអស់គ្នា គឺទាំងយូសុះរួមនឹងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) ហើយនិងបងប្រុសច្បងរបស់គេទាំងពីរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីស្ថានភាពរបស់យើង ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការចាត់ចែងកិច្ចការបស់យើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល