សូរ៉ា 12 · ជូស 13
Yusuf · 12:84
وَتَوَلَّىٰ عَنْهُمْ وَقَالَ يَا أَسَفَىٰ عَلَىٰ يُوسُفَ وَابْيَضَّتْ عَيْنَاهُ مِنَ الْحُزْنِ فَهُوَ كَظِيمٌ
ហើយគាត់(ឪពុក)បានបែរចេញពីពួកគេ ដោយគាត់បាន ពោលថាៈ គួរឱ្យអាណោចអាធ័មណាស់ចំពោះយូសុហ្វ. ហើយ ភ្នែកទាំងពីររបស់គាត់បានប្រែជាពណ៌ស(មើលមិនឃើញ)ដោយ សារភាពទុក្ខព្រួយ តែគាត់លាក់បាំងមិនឱ្យគេដឹង។
តាហ្វសៀរ
ហើយគាត់(ព្យាការីយ៉ាក់កូប)ក៏បានបែរចេញពីពួកគេ និងបាននិយាយថាៈ គួរឲ្យអាណោចអាធម្មណាស់ចំពោះយូសុះ។ ហើយភ្នែកទាំងគូរបស់គាត់ក៏ប្រែទៅជាពណ៌ស(ងងឹតភ្នែក) ដោយសារតែការយំសោកច្រើនពេកចំពោះ(ការបាត់បង់)ព្យាការីយូសុះ។ ពិតណាស់ រូបគាត់(ព្យាការីយ៉ាក់កូប)ពោរពេញទៅដោយទុក្ខព្រួយនិងទុក្ខកង្វល់ តែគាត់បានលាក់បាំងទុក្ខព្រួយរបស់គាត់នេះមិនឲ្យគេដឹង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល