សូរ៉ា 12 · ជូស 13
Yusuf · 12:82
وَاسْأَلِ الْقَرْيَةَ الَّتِي كُنَّا فِيهَا وَالْعِيرَ الَّتِي أَقْبَلْنَا فِيهَا ۖ وَإِنَّا لَصَادِقُونَ
ហើយសូមឪពុកសួរអ្នកស្រុកដែលពួកយើងបាននៅទីនោះ និងក្បួនអ្នកដំណើរដែលពួកយើងបានវិលត្រឡប់មកជាមួយគ្នា ហើយជាការពិតណាស់ ពួកយើងជាអ្នកនិយាយពិត។
តាហ្វសៀរ
ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ពួកយើង សូមពុកសួរអ្នកស្រុកអេហ្ស៊ីបដែលពួកយើងបាននៅទីនោះ ហើយសូមពុកសួរក្បួនអ្នកដំណើរដែលពួកយើងបានវិលត្រឡប់មកជាមួយគ្នាចុះ នោះពួកគេនឹងប្រាប់ពុកនូវអ្វីដែលពួកខ្ញុំបានប្រាប់ពុកជាមិនខាន។ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលស្មោះត្រង់យ៉ាងពិតប្រាកដចំពោះអ្វីដែលពួកយើងបានរ៉ាយរ៉ាប់ប្រាប់ពុកពីរឿងដែលគេ(ប្អូនប្រុស)បានលួច(ផ្តិលមាសរបស់ស្តេច)នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល