សូរ៉ា 12 · ជូស 13

Yusuf · 12:81

ارْجِعُوا إِلَىٰ أَبِيكُمْ فَقُولُوا يَا أَبَانَا إِنَّ ابْنَكَ سَرَقَ وَمَا شَهِدْنَا إِلَّا بِمَا عَلِمْنَا وَمَا كُنَّا لِلْغَيْبِ حَافِظِينَ

(បងគេបង្អស់បាននិយាយថា) ចូរពួកឯងត្រឡប់់ទៅកាន់ ឪពុករបស់ពួកឯងវិញចុះ ហើយចូរពួកឯងប្រាប់ថាៈ ឱលោកឪពុក របស់ពួកយើង. ពិតប្រាកដណាស់ កូន(ពុនយ៉ាមីន)របស់ឪពុកបាន លួចរបស់គេ ហើយពួកយើងមិនអាចធ្វើសាក្សីបានឡើយ លើកលែង តែអ្វីដែលយើងបានដឹង ហើយពួកយើងមិនអាចការពារនូវអ្វីដែល អាថ៌កំបាំងបានឡើយ។

តាហ្វសៀរ

បងប្រុសច្បងរបស់ពួកគេបាននិយាយ(បន្តទៀត)ថាៈ ចូរពួកអ្នកត្រឡប់ទៅកាន់ឪពុករបស់ពួកអ្នកវិញចុះ ហើយចូរពួកអ្នកនិយាយប្រាប់គាត់ថាៈ ជាការពិតណាស់ កូនប្រុសរបស់ពុកបានលួចរបស់គេ(ផ្តិលមាសរបស់ស្តេច) ហើយលោកម្ចាស់នៃប្រទេសអេហ្ស៊ីបបានចាប់គេដាក់ទណ្ឌកម្មចំពោះអំពើលួចរបស់គេនោះ ហើយពួកយើងមិនបាននិយាយប្រាប់(ដល់ពុក)ក្រៅពីអ្វីដែលពួកយើងបានដឹង និងបានឃើញដោយផ្ទាល់ឡើយថាៈ ពិតណាស់ ផ្តិលមាសនោះពិតជាត្រូវបានគេយកចេញពីថង់របស់គេ(ប្អូនប្រុស)ពិតមែន ហើយពួកយើងក៏មិនធ្លាប់បានដឹងថាគេជាចោរនោះដែរ។ ប្រសិនបើពួកយើងបានដឹងដូច្នោះនោះ ពួកយើងក៏មិនធ្វើការសន្យាជាមួយពុកថានឹងនាំគេត្រឡប់មកវិញនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់