សូរ៉ា 12 · ជូស 13
Yusuf · 12:78
قَالُوا يَا أَيُّهَا الْعَزِيزُ إِنَّ لَهُ أَبًا شَيْخًا كَبِيرًا فَخُذْ أَحَدَنَا مَكَانَهُ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
ពួកគេបាននិយាយថាៈ ឱលោកម្ចាស់(យូសុហ្វ). តាម ពិតគេមានឪពុកចាស់ជរាម្នាក់(ដែលព្រួយបារម្ភចំពោះគេ) ដូចេ្នះ សូមអ្នកយកនរណាម្នាក់ពីពួកយើងជំនួសគេចុះ។ ពិតប្រាកដណាស់ ពួកយើងយល់ឃើញថា អ្នកស្ថិតក្នុងចំណោមអ្នកដែលធ្វើល្អ។
តាហ្វសៀរ
បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ព្យាការីយូសុះថាៈ ឱលោកម្ចាស់! ពិតប្រាកដណាស់ រូបគេមានឪពុកម្នាក់ដែលចាស់ជរា ហើយគាត់ស្រឡាញ់គេខ្លាំងណាស់។ ហេតុនេះ សូមលោកយកនរណាម្នាក់ក៏បានក្នុងចំណោមពួកយើងជំនួសគេចុះ។ ពិតណាស់ ពួកយើងយល់ឃើញថា លោកស្ថិតក្នុងចំណោមអ្នកដែលធ្វើល្អ មិនថាក្នុងការទំនាក់ទំនងជាមួយពួកយើង ឬទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីពួកយើងនោះទេ។ ហេតុនេះ សូមលោកធ្វើល្អ(យោគយល់)ដល់ពួកយើងចំពោះរឿងនេះផងចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល