សូរ៉ា 12 · ជូស 13

Yusuf · 12:77

۞ قَالُوا إِنْ يَسْرِقْ فَقَدْ سَرَقَ أَخٌ لَهُ مِنْ قَبْلُ ۚ فَأَسَرَّهَا يُوسُفُ فِي نَفْسِهِ وَلَمْ يُبْدِهَا لَهُمْ ۚ قَالَ أَنْتُمْ شَرٌّ مَكَانًا ۖ وَاللَّهُ أَعْلَمُ بِمَا تَصِفُونَ

ពួកគេ(បងប្អូនយូសុហ្វ)បាននិយាយថាៈ ប្រសិនបើគេ (ពុនយ៉ាមីន)បានលួច ប្រាកដជាបងរបស់គេធ្លាប់លួចពីមុនមក។ ហើយយូសុហ្វបានលាក់ទុករឿងនេះក្នុងខ្លួនរបស់គាត់ ដោយគាត់ មិនបានបង្ហាញវាប្រាប់ពួកគេឡើយ។ ហើយគាត់(យូសុហ្វ)បាន និយាយក្នុងចិត្ដថាៈ ពួកអ្នកពិតជាអាក្រក់ឫកមែន ហើយអល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកនៅរ៉ាយរ៉ាប់។

តាហ្វសៀរ

បងប្អូនរបស់ព្យាការីយូសុះបាននិយាយថាៈ ប្រសិនបើគេ(ពុនយ៉ាមីន)បានលួចនោះ ពិតណាស់ គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះបងបង្កើតរបស់គេក៏ធ្លាប់បានលួច(របស់គេ)ពីមុនមកដែរ ដោយពួកគេចង់សំដៅលើព្យាការីយូសុះ។ ហើយព្យាការីយូសុះបានលាក់ទុកការបំពានមកលើរូបគាត់តាមរយៈពាក្សសម្តី(បង្ខូច មួលបង្កាច់)របស់ពួកគេនេះ ដោយគាត់មិនបានបង្ហាញឲ្យពួកគេបានដឹងនោះទេ ហើយគាត់បាននិយាយក្នុងចិត្តថាៈ ការច្រណែនឈ្នានីស និងការសាងទង្វើអាក្រក់ពីមុនមក(របស់ពួកអ្នក) គឺវាអាក្រក់ជាងនេះទៅទៀត។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវការចោទប្រកាន់ដែលចេញពីពួកអ្នកនេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់