សូរ៉ា 12 · ជូស 13

Yusuf · 12:76

فَبَدَأَ بِأَوْعِيَتِهِمْ قَبْلَ وِعَاءِ أَخِيهِ ثُمَّ اسْتَخْرَجَهَا مِنْ وِعَاءِ أَخِيهِ ۚ كَذَٰلِكَ كِدْنَا لِيُوسُفَ ۖ مَا كَانَ لِيَأْخُذَ أَخَاهُ فِي دِينِ الْمَلِكِ إِلَّا أَنْ يَشَاءَ اللَّهُ ۚ نَرْفَعُ دَرَجَاتٍ مَنْ نَشَاءُ ۗ وَفَوْقَ كُلِّ ذِي عِلْمٍ عَلِيمٌ

ហើយ(យូសុហ្វ)បានចាប់ផ្ដើមឆែកឆេរគ្រប់ថង់របស់ ពួកគេ មុននឹងឆែកថង់ប្អូនប្រុសរបស់គេ។ បន្ទាប់មកគាត់ក៏បាន យកវា(ផ្ដិលមាស)ចេញពីថង់ប្អូនប្រុសរបស់គាត់។ នោះហើយ ជាផែនការដែលយើង(អល់ឡោះ)បានរៀបចំសម្រាប់យូសុហ្វ។ តាមពិតគេមិនអាចយកប្អូនប្រុសរបស់គេដោយអនុវត្ដតាមច្បាប់ របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះមានចេតនា ប៉ុណ្ណោះ។ យើងលើកកម្ពស់ឋានៈចំពោះអ្នកណាដែលយើងមាន ចេតនា ហើយរាល់អ្នកដែលមានចំណេះដឹងគឺមានអ្នកចេះដឹងខ្ពស់ ជាងទៅទៀត(អល់ឡោះ)។

តាហ្វសៀរ

ដូចនេះ គេក៏បានឲ្យពួកគេត្រឡប់ទៅកាន់ព្យាការីយូសុះវិញដើម្បីឲ្យព្យាការីយូសុះឆែកឆេរថង់របស់ពួកគេ។ គាត់ក៏ចាប់ផ្តើមឆែកឆេរថង់ឥវ៉ាន់បងប្អូនរបស់គាត់ដែលមិនមែនជាប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)មុននឹងឆែកឆេរថង់ឥវ៉ាន់របស់ប្អូនប្រុសបង្កើតរបស់គាត់ ដើម្បីបិទបាំងពីផែនការរបស់គាត់។ បន្ទាប់មក គាត់ក៏បានឆែកឆេរថង់ប្អូនប្រុសបង្កើតរបស់គាត់ ហើយក៏បានបញ្ចេញនូវផ្តិលមាសរបស់ស្តេចចេញពីថង់នោះ។ ដូចដែលយើងបានរៀបចំផែនការរបស់យើងឲ្យព្យាការីយូសុះដោយបានរៀបចំឲ្យគេ(ព្យាការីយូសុះ)ដាក់ផ្តិលទៅក្នុងថង់ប្អូនប្រុសរបស់គេនោះដែរ យើងក៏បានរៀបចំផែនការមួយផ្សេងទៀតឲ្យគេដើម្បីឲ្យគេអាចយកប្អូនប្រុសរបស់គេចេញពីការទទួលទណ្ឌកម្មដែលបានកំណត់នៅក្នុងប្រទេសចំពោះបទល្មើសនៃការលួច។ កិច្ចការនេះមិនអាចទៅរួចឡើយ ប្រសិនបើគេអនុវត្តន៍នូវទណ្ឌកម្មរបស់ស្តេចចំពោះចោរលួចនោះ (ទណ្ឌកម្មនោះ)គឺការវាយ និងការផាកពិន័យ លើកលែងតែអល់ឡោះជាម្ចាស់ទ្រង់មានចេតនារៀបចំនូវផែនការផ្សេងទៀតប៉ុណ្ណោះ ហើយទ្រង់ពិតជាមានសមត្ថភាពក្នុងរឿងនេះ។ យើង(អល់ឡោះ)លើកកម្ពស់ឋានៈចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើងដូចដែលយើងបានលើកតម្កើងឋានៈរបស់ព្យាការីយូសុះដូច្នោះដែរ។ ហើយនៅពីលើរាល់ៗអ្នកដែលមានចំណេះដឹងនោះ គឺមានអ្នកដែលមានចំណេះដឹងជាងរូបគេទៅទៀត ហើយនៅពីលើរាល់ចំណេះដឹងទាំងអស់នោះ គឺចំណេះដឹងរបស់អល់ឡោះដែលទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់