សូរ៉ា 12 · ជូស 13

Yusuf · 12:75

قَالُوا جَزَاؤُهُ مَنْ وُجِدَ فِي رَحْلِهِ فَهُوَ جَزَاؤُهُ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ

ពួកគេ(បងប្អូនរបស់យូសុហ្វ)បានឆ្លើយថាៈ ការពិន័យ របស់គេគឺចំពោះអ្នកណាដែលត្រូវបានគេរកឃើញ(ផ្ដិលមាស)នៅ ក្នុងថង់របស់គេ នោះហើយជាការពិន័យរបស់គេ។ ដូច្នោះហើយ យើងនឹងពិន័យ(ដាក់ទណ្ឌកម្ម)ចំពោះពួកដែលធ្វើខុស។

តាហ្វសៀរ

បងប្អូនរបស់ព្យាការីយូសុះបានតបទៅកាន់ពួកគេវិញថាៈ ការពិន័យចំពោះចោរដែលស្ថិតនៅក្នុងចំណោមពួកយើងនោះ គឺជនណាដែលត្រូវបានគេរកឃើញរបស់ដែលត្រូវបានលួច(ផ្តិលមាសរបស់ស្តេច)នៅក្នុងថង់របស់គេនោះ គឺត្រូវប្រគល់ខ្លួនទៅឲ្យម្ចាស់របស់ដែលគេបានលួចនោះ។ ដូចការពិន័យចំពោះបទល្មើសលួចនេះដែរ យើងនឹងដាក់ពិន័យចំពោះអ្នកដែលលួចគេទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់