សូរ៉ា 12 · ជូស 13
Yusuf · 12:74
قَالُوا فَمَا جَزَاؤُهُ إِنْ كُنْتُمْ كَاذِبِينَ
ពួកគេ(មន្ដ្រី)បានសួរវិញថាៈ តើការពិន័យរបស់គេយ៉ាង ដូចមេ្ដចដែរ បើពួកអ្នកជាអ្នកភូតកុហកវិញនោះ ?
តាហ្វសៀរ
អ្នកដែលស្រែកប្រកាស និងក្រុមរបស់គេបានតបថាៈ ដូចនេះ តើការពិន័យចំពោះអ្នកដែលបានលួច(ផ្តិលមាសរបស់ស្តេច)ក្នុងចំណោមពួកអ្នកនោះយ៉ាងដូចម្តេចដែរ ប្រសិនបើពួកអ្នក គឺជាអ្នកដែលភូតកុហកចំពោះការអះអាងរបស់ពួកអ្នកដែលថា ពួកអ្នកជាអ្នកដែលស្អាតស្អំមិនជាប់ពាក់ព័ន្ធនឹងរឿងនេះទេនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល