សូរ៉ា 12 · ជូស 13
Yusuf · 12:73
قَالُوا تَاللَّهِ لَقَدْ عَلِمْتُمْ مَا جِئْنَا لِنُفْسِدَ فِي الْأَرْضِ وَمَا كُنَّا سَارِقِينَ
ពួកគេ(ពួកអ្នកធ្វើដំណើរ)បានឆ្លើយថាៈ យើងសូមស្បថ នឹងអល់ឡោះ. តាមពិតអ្នកទាំងអស់គ្នាដឹងហើយថា យើងមិនមែន មកដើម្បីបង្កបញ្ហានៅលើទឹកដីនេះទេ ហើយពួកយើងក៏មិនមែន ជាចោរដែរ។
តាហ្វសៀរ
បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ពួកគេវិញថាៈ សូមស្បថនឹងអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកអ្នកបានដឹងហើយនូវភាពស្អាតស្អំ និងការមិនជាប់ពាក់ព័ន្ធរបស់ពួកយើងក្នុងរឿងនេះ ដូចដែលពួកអ្នកបានឃើញពីស្ថានភាពរបស់ពួកយើងស្រាប់។ ហើយពិតណាស់ ពួកយើងមកកាន់ទឹកដីអេហ្ស៊ីបនេះ គឺមិនមែនមកដើម្បីបង្កវិនាសកម្ម(បញ្ហា)នៅក្នុងវានោះទេ ហើយពួកយើងក៏មិនធ្លាប់ជាចោរដែលលួចរបស់គេនោះដែរក្នុងមួយជីវិតរបស់ពួកយើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល