សូរ៉ា 12 · ជូស 13
Yusuf · 12:72
قَالُوا نَفْقِدُ صُوَاعَ الْمَلِكِ وَلِمَنْ جَاءَ بِهِ حِمْلُ بَعِيرٍ وَأَنَا بِهِ زَعِيمٌ
ពួកគេ(មន្ដ្រី)បានតបវិញថាៈ ពួកយើងបាត់ផ្ដិលមាស របស់សេ្ដច ហើយសម្រាប់អ្នកណាដែលរកឃើញវា គឺយើងជាអ្នក ធានាឱ្យរង្វាន់ដល់គេមួយបន្ទុកសត្វអូដ្ឋ។
តាហ្វសៀរ
អ្នកដែលស្រែកប្រកាសនិងក្រុមរបស់គេដែលនៅជាមួយគេនោះបានតបទៅកាន់បងប្អូនរបស់ព្យាការីយូសុះវិញថាៈ ពួកយើងបានបាត់ផ្តិលមាសរបស់ស្តេចដែលប្រើសម្រាប់វាល់(ស្បៀងអាហារ)នោះ។ ហើយសម្រាប់អ្នកណាដែលអាចរកឃើញផ្តិលរបស់ស្តេចមុនពេលដែលគេឆែកឆេរឃើញនោះ គឺយើងធានាថានឹងផ្តល់រង្វាន់ដល់អ្នកនោះ(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល