សូរ៉ា 12 · ជូស 13
Yusuf · 12:79
قَالَ مَعَاذَ اللَّهِ أَنْ نَأْخُذَ إِلَّا مَنْ وَجَدْنَا مَتَاعَنَا عِنْدَهُ إِنَّا إِذًا لَظَالِمُونَ
យូសុហ្វបានពោលថាៈ សូមអល់ឡោះបញ្ចៀសពួកយើង កុំឱ្យឃាត់ខ្លួនអ្នកណាម្នាក់ឡើយ លើកលែងតែអ្នកណាដែលពួក យើងបានប្រទះឃើញឥវ៉ាន់របស់ពួកយើងនៅជាមួយគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ បើពួកយើងបានធ្វើដូច្នោះ ពួកយើងគឺជាអ្នកដែល បំពានជាមិនខាន។
តាហ្វសៀរ
ការីយូសុះបានតបថាៈ សូមអល់ឡោះបញ្ចៀសពួកយើងពីការបំពានទៅលើអ្នកដែលស្អាតស្អំដោយចោទថាជាអ្នកប្រព្រឹត្តបទល្មើស ដោយចាប់អ្នកផ្សេងក្រៅពីអ្នកដែលពួកយើងបានប្រទះឃើញផ្តិលមាសរបស់ស្តេចនៅក្នុងថង់របស់គេអ្វី។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងធ្វើដូច្នេះ ពួកយើងពិតជាអ្នកដែលបំពានជាមិនខាន ដោយសាតែពួកយើងដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនជាប់ពាក់ព័ន្ធ(អ្នកដែលមិនបានលួច) ហើយដោះលែងអ្នកមានទោសទៅវិញនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល