សូរ៉ា 12 · ជូស 13
Yusuf · 12:69
وَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَخَاهُ ۖ قَالَ إِنِّي أَنَا أَخُوكَ فَلَا تَبْتَئِسْ بِمَا كَانُوا يَعْمَلُونَ
ហើយនៅពេលដែលពួកគេបានចូលទៅដល់យូសុហ្វ គាត់ ក៏ទៅអោបប្អូនប្រុសរបស់គាត់ដោយពោលថាៈ តាមពិតខ្ញុំជាបង របស់អ្នក ហេតុនេះសូមអ្នកកុំព្រួយបារម្ភនូវអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដឱ្យសោះ។
តាហ្វសៀរ
ហើយនៅពេលដែលបងប្អូនរបស់ព្យាការីយូសុះបានចូលទៅដល់ព្យាការីយូសុះ ហើយនៅជាមួយពួកគេ គឺប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)នោះ គាត់ក៏បានឱបប្អូនប្រុសបង្កើតរបស់គាត់ ហើយនិយាយតិចៗទៅកាន់ប្អូនប្រុសរបស់គាត់ថាៈ ជាការពិតណាស់ ខ្ញុំគឺជាបងប្រុសបង្កើតរបស់អ្នក គឺយូសុះ។ ហេតុនេះ សូមអ្នកកុំព្រួយបារម្មណ៍ពីទង្វើប្រមាថរបស់បងប្អូនរបស់អ្នកដែលពួកគេធ្លាប់បានប្រព្រឹត្ត ដូចជាការធ្វើបាប ការច្រណែនឈ្នានីស និងការបោះខ្ញុំចោលក្នុងអណ្តូងអី។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល