សូរ៉ា 12 · ជូស 13

Yusuf · 12:68

وَلَمَّا دَخَلُوا مِنْ حَيْثُ أَمَرَهُمْ أَبُوهُمْ مَا كَانَ يُغْنِي عَنْهُمْ مِنَ اللَّهِ مِنْ شَيْءٍ إِلَّا حَاجَةً فِي نَفْسِ يَعْقُوبَ قَضَاهَا ۚ وَإِنَّهُ لَذُو عِلْمٍ لِمَا عَلَّمْنَاهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ

ហើយនៅពេលដែលពួកគេបានចូលដោយធ្វើតាមអ្វីដែល ឪពុករបស់ពួកគេបានណែនាំនោះ វាមិនអាចធ្វើឱ្យពួកគេរួចផុតពីការ កំណត់របស់អល់ឡោះបន្ដិចឡើយ តែនេះគ្រាន់តែជាតម្រូវការដែល មាននៅក្នុងចិត្ដរបស់យ៉ាក់កូបដែលចង់បំពេញវាប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ យ៉ាក់កូបមានចំណេះដឹងខ្ពស់ ដោយសារតែអ្វីដែល យើងបានបង្រៀនគេ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

តាហ្វសៀរ

ពេលនោះ ពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)ក៏បានចេញដំណើរទៅដោយនាំយកប្អូនប្រុសរបស់ពួកគេ(ពុនយ៉ាមីន)ទៅជាមួយផងដែរ។ ហើយនៅពេលដែលពួកគេបានចូលតាមច្រកទ្វារផ្សេងៗគ្នាតាមការណែនាំរបស់ឪពុកពួកគេ ការចូលតាមច្រកទ្វារផ្សេងៗគ្នារបស់ពួកគេនោះ មិនអាចការពារពួកគេបន្តិចសោះឡើយនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់ទៅលើពួកគេនោះ។ តាមពិត វាគ្រាន់តែជាអារម្មណ៍ខ្វល់ខ្វាយរបស់ព្យាការីយ៉ាក់កូបចំពោះកូនៗរបស់គាត់ និងជាបណ្តាំផ្ញើរបស់គាត់ចំពោះវាប៉ុណ្ណោះ ខណៈដែលគាត់បានដឹងហើយថា គ្មានការកំណត់ណាមួយក្រៅពីការកំណត់របស់អល់ឡោះជាម្ចាស់នោះឡើយ។ ពិតប្រាកដណាស់ គាត់ជាអ្នកដែលយល់ដឹងចំពោះជំនឿនឹងការកំណត់ព្រេងវាសនាដែលយើងបានបង្រៀនដល់គេ ព្រមជាមួយនឹងការប្រកាន់យកនូវមូលហេតុរបស់វានោះដែរ។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងដូច្នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់