សូរ៉ា 12 · ជូស 13
Yusuf · 12:67
وَقَالَ يَا بَنِيَّ لَا تَدْخُلُوا مِنْ بَابٍ وَاحِدٍ وَادْخُلُوا مِنْ أَبْوَابٍ مُتَفَرِّقَةٍ ۖ وَمَا أُغْنِي عَنْكُمْ مِنَ اللَّهِ مِنْ شَيْءٍ ۖ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَعَلَيْهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
ហើយយ៉ាក់កូបបានពោលថាៈ ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកកុំចូលតាមទ្វារតែមួយ តែពួកអ្នកត្រូវចូលតាមច្រកទ្វារ ផេ្សងៗគ្នា ហើយយើងមិនអាចជួយឱ្យពួកអ្នករួចផុតពីការកំណត់ របស់អល់ឡោះបានឡើយ សូម្បីតែបន្ដិចក៏ដោយ។ គ្មានទេការ កំណត់នោះ លើកលែងតែជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចំពោះទ្រង់ដែលខ្ញុំបានប្រគល់ការទុកចិត្ដ។ ហើយបណ្ដាអ្នកដែល ទុកចិត្ដត្រូវតែប្រគល់ការទុកចិត្ដចំពោះទ្រង់។
តាហ្វសៀរ
ហើយឪពុករបស់ពួកគេបាននិយាយផ្តែផ្តាំចំពោះពួកគេថាៈ ចូរពួកឯងកុំចូលទឹកដីអេហ្ស៊ីបតាមច្រកទ្វារតែមួយទាំងអស់គ្នាឲ្យសោះ តែពួកឯងត្រូវចូលតាមច្រកទ្វារផ្សេងៗគ្នា។ ធ្វើដូច្នេះ គឺអាចធ្វើឲ្យពួកឯងមានសុវត្ថិភាពពីជនដែលចង់បង្កគ្រោះថ្នាក់ដល់ពួកឯងទាំងអស់គ្នាបាន។ ហើយពុកមិនបាននិយាយថា ធ្វើដូច្នេះទៅគឺអាចការពារពួកឯងពីគ្រោះថ្នាក់ដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាចំពោះពួកឯងនោះឡើយ ហើយក៏មិនមែនដើម្បីឲ្យពួកឯងទទួលបានផលប្រយោជន៍នូវអ្វីដែលអល់ឡោះទ្រង់គ្មានចេតនានោះដែរ។ ពិតប្រាកដណាស់ គ្មានទេការកំណត់នោះ លើកលែងតែជាកំណត់របស់អល់ឡោះ(ជាកម្មសិទ្ធិរបស់ទ្រង់) ហើយក៏គ្មានកិច្ចណាមួយដែរ លើកលែងតែជាកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ចំពោះទ្រង់តែមួយគត់ដែលយើងប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់យើង ហើយចំពោះទ្រង់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តត្រូវតែប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល