សូរ៉ា 12 · ជូស 13

Yusuf · 12:66

قَالَ لَنْ أُرْسِلَهُ مَعَكُمْ حَتَّىٰ تُؤْتُونِ مَوْثِقًا مِنَ اللَّهِ لَتَأْتُنَّنِي بِهِ إِلَّا أَنْ يُحَاطَ بِكُمْ ۖ فَلَمَّا آتَوْهُ مَوْثِقَهُمْ قَالَ اللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ

យ៉ាក់កូបបានពោលថាៈ យើងមិនអាចបញ្ជូនគេទៅជាមួយ ពួកអ្នកបានឡើយ លុះត្រាតែពួកអ្នកធ្វើកិច្ចសន្យាជាមួយយើង ដោយស្បថនឹងអល់ឡោះថាៈ ពួកអ្នកពិតជានឹងនាំគេត្រឡប់មកជួប យើងវិញ លើកលែងតែពួកអ្នកត្រូវឡោមព័ទ្ធ(ដោយពួកសត្រូវ) ប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់ គាត់ក៏ពោលថាៈ អល់ឡោះជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកយើង និយាយ។

តាហ្វសៀរ

ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បាននិយាយទៅកាន់ពួកគេថាៈ យើងមិនអាចបញ្ជូនគេ(ពុនយ៉ាមីន)ឲ្យទៅជាមួយពួកឯងជាដាច់ខាត លុះត្រាតែពួកឯងធ្វើកិច្ចសន្យាជាមួយយើងដោយស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា ពួកឯងពិតជានឹងនាំគេ(ប្អូនប្រុស)ត្រឡប់មកជួបយើងវិញ លើកលែងតែពួកឯងត្រូវបានគ្រោះមហន្តរាយហ៊ុមព័ទ្ធទាំងអស់គ្នាដោយគ្មាននរណាម្នាក់នៅសល់(មានជីវិត) ហើយពួកឯងគ្មានសមត្ថភាពអាចការពារគេ និងមិនអាចនាំគេត្រឡប់មកវិញបានប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់(ឪពុករបស់ពួកគេ)ដោយស្បថនឹងអល់ឡោះរួចហើយនោះ គាត់ក៏បានពោលថាៈ អល់ឡោះជាម្ចាស់ទ្រង់គឺជាសាក្សីចំពោះអ្វីដែលពួកយើងបាននិយាយ។ ដូចនេះ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងដែលមានទ្រង់ជាសាក្សីនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់