សូរ៉ា 12 · ជូស 13

Yusuf · 12:70

فَلَمَّا جَهَّزَهُمْ بِجَهَازِهِمْ جَعَلَ السِّقَايَةَ فِي رَحْلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا الْعِيرُ إِنَّكُمْ لَسَارِقُونَ

ហើយនៅពេលដែលគាត់(យូសុហ្វ)បានរៀបចំទុកដាក់ ស្បៀងដែលជាតម្រូវការបស់ពួកគេនោះ គាត់ក៏បានដាក់ផ្ដិលមាស ទៅក្នុងថង់ប្អូនរបស់គាត់។ បន្ទាប់មកមានម្នាក់បានស្រែកថាៈ ឱ ពួកអ្នកធ្វើដំណើរ. ពិតប្រាកដណាស់ ពួកអ្នកជាអ្នកលួច។

តាហ្វសៀរ

ហើយនៅពេលដែលព្យាការីយូសុះបានបញ្ជាឲ្យអ្នកបម្រើររបស់គាត់បំពេញនៅលើបន្ទុកសត្វអូដ្ឋរបស់បងប្អូនគាត់ដោយ(ស្បៀង)អាហាររួចហើយនោះ គាត់ក៏បានដាក់ផ្តិលមាសរបស់ស្តេចដែលគេប្រើសម្រាប់វាល់អាហារនោះចូលទៅក្នុងថង់ប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)ដោយមិនឲ្យពួកគេដឹង ដើម្បីឲ្យគេអាចទុកប្អូនប្រុសរបស់គាត់នៅជាមួយគាត់។ នៅពេលដែលពួកគេរៀបចំចេញដំណើរត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ មានអ្នកស្រែកប្រកាសម្នាក់បានស្រែកប្រកាសទៅកាន់ពួកគេថាៈ ឱម្ចាស់អូដ្ឋដែលដឹកស្បៀង! ពិតប្រាកដណាស់ ពួកអ្នកគឺជាចោរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់