សូរ៉ា 12 · ជូស 13

Yusuf · 12:63

فَلَمَّا رَجَعُوا إِلَىٰ أَبِيهِمْ قَالُوا يَا أَبَانَا مُنِعَ مِنَّا الْكَيْلُ فَأَرْسِلْ مَعَنَا أَخَانَا نَكْتَلْ وَإِنَّا لَهُ لَحَافِظُونَ

នៅពេលដែលពួកគេបានត្រឡប់ទៅជួបឪពុករបស់ពួកគេ វិញ ពួកគេក៏និយាយថាៈ ឱឪពុករបស់យើង. ការវាល់(ដោះដូរ ស្បៀង)ត្រូវបានគេហាមឃាត់ពីពួកយើង ដូចេ្នះសូមលោកឪពុក មេត្ដាបញ្ជូនប្អូនរបស់ពួកយើងទៅជាមួយយើងផង ពួកយើងនឹង ទទួលបានការវាល់(ដោះដូរស្បៀង)ជាមិនខាន។ ហើយពួកយើង ពិតជានឹងថែរក្សាគេឱ្យបានល្អ។

តាហ្វសៀរ

នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ឪពុករបស់ពួកគេវិញ ពួកគេក៏បាននិយាយរៀបរាប់ប្រាប់ឪពុករបស់ពួកគេពីការលើកតម្កើងរបស់ព្យាការីយូសុះចំពោះពួកគេ ដោយពួកគេបាននិយាយថាៈ ឱលោកឪពុក! ការវាល់(ដោះដូរស្បៀង)នឹងត្រូវបានគេហាមឃាត់ពីពួកយើង(គេមិនវាល់ឲ្យពួកយើងនោះទេ)ប្រសិនបើពួកយើងមិនបាននាំប្អូនប្រុសរបស់ពួកយើង(ពុនយ៉ាមីន)ទៅជាមួយទេនោះ។ ហេតុនេះ សូមពុកមេត្តាបញ្ជូនប្អូនប្រុសរបស់ពួកយើងទៅជាមួយពួកយើងផងចុះ។ ជាការពិតណាស់ពុក ប្រសិនបើពុកបញ្ជូនគេ(ពុនយ៉ាមីន)ឲ្យទៅជាមួយពួកយើងនោះ ពួកយើងនឹងទទួលបានការវាល់ស្បៀងអាហារទៀតជាមិនខាន ហើយពួកយើងសូមសន្យាថានឹងរក្សាការពារគេឲ្យបានល្អ រហូតដល់គេត្រឡប់មកជួបនឹងពុកវិញដោយសុវត្ថិភាព។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់