សូរ៉ា 12 · ជូស 13

Yusuf · 12:62

وَقَالَ لِفِتْيَانِهِ اجْعَلُوا بِضَاعَتَهُمْ فِي رِحَالِهِمْ لَعَلَّهُمْ يَعْرِفُونَهَا إِذَا انْقَلَبُوا إِلَىٰ أَهْلِهِمْ لَعَلَّهُمْ يَرْجِعُونَ

ហើយគេ(យូសុហ្វ)បានពោលទៅកាន់ពួកអ្នកបម្រើរបស់ គេថាៈ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ ពួកគេវិញ(ដោយសម្ងាត់) សង្ឃឹមថាពួកគេអាចដឹងវាពេលពួកគេ ត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេវិញ សង្ឃឹមថាពួកគេអាច ត្រឡប់មកវិញទៀត។

តាហ្វសៀរ

ព្យាការីយូសុះបាននិយាយទៅកាន់កម្មកររបស់គាត់ថាៈ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ពួកគេវិញ(ដោយសម្ងាត់) ដើម្បីឲ្យពួកគេដឹងនៅពេលដែលពួកគេត្រឡប់ទៅវិញថា ពិតណាស់ យើងមិនបានយកវា(លុយកាក់)ពីពួកគេនោះទេ ហើយនេះ វានឹងបង្ខំពួកគេឲ្យវិលត្រឡប់មកវិញជាលើកទីពីរទៀតដោយនាំមកជាមួយនូវប្អូនប្រុសរបស់ពួកគេ ដើម្បីបញ្ជាក់ឲ្យព្យាការីយូសុះបានដឹងពីភាពស្មោះត្រង់របស់ពួកគេ(ថាពួកគេពិតជានិយាយពិត) ហើយទទួលយកលុយកាក់ពីពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់