សូរ៉ា 12 · ជូស 13

Yusuf · 12:64

قَالَ هَلْ آمَنُكُمْ عَلَيْهِ إِلَّا كَمَا أَمِنْتُكُمْ عَلَىٰ أَخِيهِ مِنْ قَبْلُ ۖ فَاللَّهُ خَيْرٌ حَافِظًا ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ

គាត់(យ៉ាក់កូប)បានតបថាៈ តើឱ្យយើងទុកចិត្ដពួកឯង ចំពោះគេ(ពុនយ៉ាមីន)ដូចដែលយើងបានទុកចិត្ដពួកឯងចំពោះបង របស់គេ(យូសុហ្វ)ពីមុនឬ? ប៉ុន្ដែអល់ឡោះជាអ្នកថែរក្សាដ៏ប្រសើរ បំផុត។ ហើយទ្រង់ជាអ្នកអាណិតស្រឡាញ់ជាងគេបំផុត។

តាហ្វសៀរ

ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បានតបទៅកាន់ពួកគេវិញថាៈ តើឲ្យយើងទុកចិត្តពួកឯងចំពោះគេ(ពុនយ៉ាមីន) ដូចដែលយើងបានទុកចិត្តពួកឯងចំពោះបងប្រុសបង្កើតរបស់គេ យូសុះ ពីមុនមកនោះឬ? ពិតប្រាកដណាស់ យើងបានទុកចិត្តពួកឯងចំពោះគេ(ព្យាការីយូសុះ) ហើយពួកឯងបានសន្យាថានឹងថែរក្សាការពារគេ តែពួកឯងមិនបានធ្វើដូចអ្វីដែលពួកឯងបានសន្យានោះទេ។ ដូចនេះ យើងមិនទុកចិត្តចំពោះការសន្យារបស់ពួកឯងដែលថា នឹងថែររក្សាការពារគេ(ប្អូនប្រុស)ទៀតឡើយ។ តាមពិត យើងទុកចិត្តតែលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ពីព្រោះទ្រង់គឺជាអ្នកថែរក្សាដ៏ល្អបំផុតចំពោះជនណាដែលទ្រង់មានចេតនាថែរក្សាគេ ហើយទ្រង់ជាអ្នកដែលអាណិតស្រឡាញ់ជាងគេបំផុតចំពោះជនណាដែលទ្រង់មានចេតនាចង់ឲ្យគេទទួលបាននូវក្តីមេត្តាករុណារបស់ទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់