សូរ៉ា 12 · ជូស 13
Yusuf · 12:59
وَلَمَّا جَهَّزَهُمْ بِجَهَازِهِمْ قَالَ ائْتُونِي بِأَخٍ لَكُمْ مِنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّي أُوفِي الْكَيْلَ وَأَنَا خَيْرُ الْمُنْزِلِينَ
ហើយនៅពេលដែលគេ(យូសុហ្វ)បានរៀបចំរបស់របរ ផ្ដល់ឱ្យពួកគេរួច យូសុហ្វក៏បានពោលថាៈ ចូរពួកអ្នកនាំប្អូនប្រុស របស់ពួកអ្នក(ពុនយ៉ាមីន)ពីឪពុករបស់ពួកអ្នកមកឱ្យខ្ញុំ។ តើពួក អ្នកមិនឃើញទេថា យើងពិតជាបានវាល់(ឱ្យពួកអ្នក)គ្រប់ចំនួន ហើយយើងជាអ្នកទទួលភ្ញៀវដែលល្អជាងគេទេឬ?
តាហ្វសៀរ
ហើយនៅពេលគាត់(ព្យាការីយូសុះ)បានផ្តល់ឲ្យពួកគេ(បងប្អូនរបស់គាត់)នូវការផ្គត់ផ្គង់ និងស្បៀងអាហារដែលពួកគេបានស្នើសុំ និងបន្ទាប់ពីពួកគេបានប្រាប់គាត់ថា ពិតណាស់ ពួកគេមានបងប្អូនរួមឪពុកម្នាក់ដែលពួកគេទុកនៅជាមួយឪពុករបស់ពួកគេនោះ គាត់ក៏បាននិយាយ(ទៅកាន់ពួកគេ)ថាៈ ចូរពួកអ្នកនាំប្អូនប្រុសរបស់ពួកអ្នកពីឪពុករបស់ពួកអ្នកមកជួបខ្ញុំមក នោះខ្ញុំនឹងបន្ថែមដល់ពួកអ្នក(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋទៀត។ តើពួកអ្នកមិនបានឃើញទេឬថា ខ្ញុំពិតជាបានវាល់ឲ្យពួកអ្នកយ៉ាងគ្រប់ចំនួនដោយមិនឲ្យខ្វះនោះឡើយ ហើយខ្ញុំគឺជាអ្នកទទួលភ្ញៀវដែលល្អជាងគេនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល