សូរ៉ា 12 · ជូស 13
Yusuf · 12:60
فَإِنْ لَمْ تَأْتُونِي بِهِ فَلَا كَيْلَ لَكُمْ عِنْدِي وَلَا تَقْرَبُونِ
តែប្រសិនបើពួកអ្នកមិននាំគេមកជួបយើងទេនោះ គឺខ្ញុំ គ្មានការវាល់(ដោះដូរស្បៀង)សម្រាប់ពួកអ្នកទៀតឡើយ ហើយ ពួកអ្នកកុំមករកយើងទៀតឱ្យសោះ។
តាហ្វសៀរ
តែប្រសិនបើពួកអ្នកមិនបាននាំគេ(ប្អូនប្រុស)មកទេនោះ វាជាការបញ្ជាក់ថា ពួកអ្នកបានភូតកុហកចំពោះការដែលពួកអ្នកអះអាងថា ពួកអ្នកមានបងប្អូនរួមឪពុកម្នាក់ទៀតនោះ។ ដូច្នេះ ខ្ញុំនឹងមិនវាល់ស្បៀងអាហារឲ្យពួកអ្នកទៀតឡើយ ហើយចូរពួកអ្នកកុំមកជិតទឹកដីរបស់ខ្ញុំទៀតឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល