សូរ៉ា 12 · ជូស 13

Yusuf · 12:58

وَجَاءَ إِخْوَةُ يُوسُفَ فَدَخَلُوا عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُ مُنْكِرُونَ

ហើយបងប្អូនរបស់យូសុហ្វបានមកដល់ រួចក៏បានចូលទៅ ជួបគេ ពេលនោះយូសុហ្វបានស្គាល់ពួកគេទាំងអស់ តែពួកគេមិន បានស្គាល់យូសុហ្វឡើយ។

តាហ្វសៀរ

ហើយបងប្អូនរបស់ព្យាការីយូសុះបានមកដល់ទឹកដីអេហ្ស៊ីបដោយនាំមកជាមួយនូវលុយកាក់បន្តិចបន្តួចរបស់ពួកគេ(ដើម្បីដូរយកស្បៀងអាហារត្រឡប់ទៅវិញ) ហើយពួកគេក៏បានចូលទៅជួបនឹងព្យាការីយូសុះ។ ពេលនោះ ព្យាការីយូសុះក៏បានស្គាល់ពួកគេថាជាបងប្អូនរបស់គាត់ តែពួកគេមិនបានស្គាល់ថាគាត់ជាបងប្អូនរបស់ពួកគេនោះទេ ដោយសារតែ(បែកគ្នា)រយៈពេលយូរ ហើយព្យាការីយូសុះក៏បានប្រែប្រួលរូបរាងរបស់គាត់ទៀតនោះ ព្រោះព្យាការីយូសុះនៅក្មេងនៅឡើយនៅពេលដែលពួកគេបោះគាត់ចោលក្នុងអណ្តូងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់