សូរ៉ា 12 · ជូស 13
Yusuf · 12:57
وَلَأَجْرُ الْآخِرَةِ خَيْرٌ لِلَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
ហើយពិតប្រាកដណាស់ ផលបុណ្យនៅថ្ងៃបរលោកគឺល្អ ប្រសើរសម្រាប់បណ្ដាអ្នកដែលមានជំនឿ និងធ្លាប់បានកោតខ្លាច អល់ឡោះ។
តាហ្វសៀរ
ហើយផលបុណ្យរបស់អល់ឡោះដែលទ្រង់បានត្រៀមទុកសម្រាប់គេនៅថ្ងៃបរលោកនោះ គឺល្អប្រសើរជាងផលតបស្នងនៅក្នុងលោកិយនេះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងកោតខ្លាចចំពោះទ្រង់ដោយការអនុវត្តនូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល