សូរ៉ា 12 · ជូស 13
Yusuf · 12:56
وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَاءُ ۚ نُصِيبُ بِرَحْمَتِنَا مَنْ نَشَاءُ ۖ وَلَا نُضِيعُ أَجْرَ الْمُحْسِنِينَ
ដូចច្នោះហើយទើបយើងបានប្រទានអំណាចឱ្យយូសុហ្វនៅ លើផែនដី ដើម្បីឱ្យគេមានសិទិ្ធអំណាចគ្រប់គ្រងនៅកន្លែងណាដែល គេប្រាថ្នា។ យើងផ្ដល់ការអាណិតស្រឡាញ់សម្រាប់អ្នកណាដែល យើងមានចេតនា ហើយយើងមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នក ដែលធ្វើល្អឡើយ។
តាហ្វសៀរ
ហើយដូចដែលយើង(អល់ឡោះ)បានប្រទានឲ្យព្យាការីយូសុះនូវភាពស្អាតស្អំ(មិនពាក់ព័ន្ធនឹងរឿងអសីលធម៌) និងការរួចខ្លួនចេញពីមន្ទីរឃុំឃាំងនេះដែរ យើងក៏បានប្រទានឲ្យគេនូវអំណាចគ្រប់គ្រងនៅលើទឹកដីអេហ្ស៊ីបនេះ ដោយគេអាចស្នាក់នៅនិងធ្វើដំណើរទៅកាន់ទីកន្លែងណាក៏បានតាមដែលគេប្រាថ្នា។ យើងប្រទាននូវក្តីមេត្តាករុណារបស់យើងនៅក្នុងលោកិយនេះទៅចំពោះខ្ញុំបម្រើរបស់យើងទាំងឡាយណាដែលយើងប្រាថ្នា ហើយយើងមិនបំបាត់នូវផលបុណ្យរបស់បណ្តាអ្នកដែលធ្វើអំពើល្អឡើយ។ ផ្ទុយទៅវិញ យើងនឹងតបស្នងចំពោះគេវិញយ៉ាងពេញលេញដោយមិនឲ្យខ្វះបន្តិចណាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល