សូរ៉ា 12 · ជូស 13
Yusuf · 12:55
قَالَ اجْعَلْنِي عَلَىٰ خَزَائِنِ الْأَرْضِ ۖ إِنِّي حَفِيظٌ عَلِيمٌ
យូសុហ្វបានពោលថាៈ ចូរអ្នកតែងតាំងខ្ញុំឱ្យគ្រប់គ្រងឃ្លាំង ទូទាំងនគរនេះ(ជារដ្ឋមន្ដ្រីហិរញ្ញវត្ថុប្រទេសអេហ្ស៊ីប)។ ពិតប្រាកដ ណាស់ខ្ញុំជាអ្នកគ្រប់គ្រងថែរក្សាវាប្រកបដោយចំណេះចេះដឹងខ្ពស់។
តាហ្វសៀរ
ព្យាការីយូសុះបានតបទៅកាន់ព្រះរាជាថាៈ សូមទ្រង់តែងតាំងខ្ញុំឲ្យធ្វើជាអ្នកគ្រប់គ្រងឃ្លាំងទ្រព្យ និងស្បៀងអាហារនៅក្នុងប្រទេសអេហ្ស៊ីបនេះផងចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគ្រប់គ្រងថែរក្សាដ៏ស្មោះត្រង់ និងមានចំណេះដឹងយ៉ាងច្បាស់លាស់ចំពោះអ្វីដែលខ្ញុំគ្រប់គ្រង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល