សូរ៉ា 12 · ជូស 12
Yusuf · 12:5
قَالَ يَا بُنَيَّ لَا تَقْصُصْ رُؤْيَاكَ عَلَىٰ إِخْوَتِكَ فَيَكِيدُوا لَكَ كَيْدًا ۖ إِنَّ الشَّيْطَانَ لِلْإِنْسَانِ عَدُوٌّ مُبِينٌ
គាត់(ឪពុកយូសុហ្វ)បានពោលថាៈ ឱកូនសម្លាញ់របស់ខ្ញុំ. ចូរ កុំនិទានរឿងសុបិនរបស់ឯងឱ្យបងប្អូនឯងស្ដាប់ឱ្យសោះ ជាហេតុនាំ ឱ្យពួកគេរៀបចំគ្រប់ឧបាយកលដើម្បីបោកប្រាស់ឯង។ ពិតប្រាកដ ណាស់ ស្ហៃតនគឺជាសត្រូវនឹងមនុស្សលោកយ៉ាងច្បាស់លាស់។
តាហ្វសៀរ
ព្យាការីយ៉ាក់កូបក៏បានតបទៅកាន់កូនប្រុសរបស់គាត់ គឺព្យាការីយូសុះវិញថាៈ ឱកូនសម្លាញ់របស់ពុក! ចូរកូនកុំរំលឹករឿងសុបិន្តរបស់កូននេះប្រាប់ដល់បងប្អូនរបស់កូនឲ្យសោះ ព្រោះពួកគេនឹងយល់ពីសុបិន្តនោះ ហើយពួកគេនឹងច្រណែនឈ្នានីសចំពោះកូន ដែលជាហេតុធ្វើឲ្យពួកគេរៀបចំគ្រប់ឧបាយកលប្រឆាំងនឹងកូនដោយសារតែការច្រណែនឈ្នានីសរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់មនុស្សយ៉ាងច្បាស់លាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល