សូរ៉ា 12 · ជូស 12

Yusuf · 12:6

وَكَذَٰلِكَ يَجْتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِنْ تَأْوِيلِ الْأَحَادِيثِ وَيُتِمُّ نِعْمَتَهُ عَلَيْكَ وَعَلَىٰ آلِ يَعْقُوبَ كَمَا أَتَمَّهَا عَلَىٰ أَبَوَيْكَ مِنْ قَبْلُ إِبْرَاهِيمَ وَإِسْحَاقَ ۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌ

ដូចេ្នះហើយម្ចាស់របស់ឯងនឹងជ្រើសរើសឯង និងបង្រៀនឯង ឱ្យចេះកាត់សុបិន ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យឯង និងពូជពង្សរបស់យ៉ាក់កូបក៏ដូចជាទ្រង់បានបំពេញវាឱ្យជីតាទាំងពីរ នាក់របស់ឯង អ៊ីព្រហ៊ីម និងអ៊ីសហាកពីមុនមកដែរ។ ពិតប្រាកដ ណាស់ ម្ចាស់របស់ឯងមហាដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

ហើយដូចដែលអ្នកបានសុបិន្តឃើញដូចនោះដែរ ម្ចាស់របស់អ្នកនឹងជ្រើសរើសអ្នក(ឱព្យាការីយូសុះ) ហើយទ្រង់នឹងបង្រៀនអ្នកឲ្យចេះកាត់សុបិន្ត ហើយទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក(ដោយការប្រទាននូវភាពជាព្យាការី) និងពូជពង្សរបស់ព្យាការីយ៉ាក់កូប ដូចដែលទ្រង់បានបំពេញនូវឧបការគុណរបស់ទ្រង់ទៅចំពោះជីតាទាំងពីររបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្ហាកពីមុនមកដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិតបំផុតក្នុងការរចាត់ចែងរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់