សូរ៉ា 12 · ជូស 12
Yusuf · 12:4
إِذْ قَالَ يُوسُفُ لِأَبِيهِ يَا أَبَتِ إِنِّي رَأَيْتُ أَحَدَ عَشَرَ كَوْكَبًا وَالشَّمْسَ وَالْقَمَرَ رَأَيْتُهُمْ لِي سَاجِدِينَ
(ចូរចងចាំ)នៅពេលដែលយូសុហ្វបានពោលទៅកាន់ឪពុក របស់គាត់ថាៈ ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញ ផ្កាយដប់មួយដួង និងព្រះអាទិត្យ ហើយនិងព្រះច័ន្ទ ខ្ញុំបានឃើញ ពួកវាស៊ូជូតចំពោះខ្ញុំ។
តាហ្វសៀរ
យើងនឹងរ៉ាយរ៉ាប់ប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់គាត់ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានសុបិន្តឃើញនៅក្នុងដំណេករបស់ខ្ញុំនូវផ្កាយចំនួនដប់មួយដួង ហើយខ្ញុំបានឃើញព្រះអាទិត្យនិងព្រះចន្ទ។ ខ្ញុំបានឃើញពួកវាទាំងអស់នោះឱនស៊ូជោតមកចំពោះខ្ញុំ។ ពិតណាស់ ការយល់សុបិន្តនេះ គឺជាដំណឹងរីករាយមួយយ៉ាងឆាប់រហ័សសម្រាប់ព្យាការីយូសុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល