សូរ៉ា 12 · ជូស 12

Yusuf · 12:3

نَحْنُ نَقُصُّ عَلَيْكَ أَحْسَنَ الْقَصَصِ بِمَا أَوْحَيْنَا إِلَيْكَ هَٰذَا الْقُرْآنَ وَإِنْ كُنْتَ مِنْ قَبْلِهِ لَمِنَ الْغَافِلِينَ

យើងនិទានរឿងមួយដែលល្អជាងគេក្នុងចំណោមរឿង ប្រវត្ដិសាស្ដ្រទាំងឡាយនូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក (មូហាំម៉ាត់)តាមរយៈគម្ពីរគួរអាននេះឱ្យអ្នកស្ដាប់។ ហើយ ពីមុននេះអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលមិនដឹងអ្វីសោះ។

តាហ្វសៀរ

យើងនឹងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងមួយដែលល្អជាងគេក្នុងចំណោមរឿងប្រវត្តិសាស្ត្រទាំងឡាយ ដោយសារតែវាជារឿងពិត ហើយពាក្យពេចន៍និងឃ្លោងឃ្លារបស់វាមានភាពសុក្រឹតត្រឹមត្រូវ តាមរយៈការដែលយើងបញ្ចុះទៅកាន់អ្នកនូវគម្ពីរគួរអាននេះ។ ពិតប្រាកដណាស់ មុននឹងការបញ្ចុះគម្ពីរគួរអាននេះ រូបអ្នកគឺស្ថិតនៅក្នុងចំណោមអ្នកដែលមិនបានដឹងអំពីរឿងទាំងនេះឡើយ ហើយក៏គ្មានចំណេះដឹងអំពីវានោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់