សូរ៉ា 12 · ជូស 12

Yusuf · 12:47

قَالَ تَزْرَعُونَ سَبْعَ سِنِينَ دَأَبًا فَمَا حَصَدْتُمْ فَذَرُوهُ فِي سُنْبُلِهِ إِلَّا قَلِيلًا مِمَّا تَأْكُلُونَ

យូសុហ្វបានពោលថាៈ អ្នកទាំងអស់គ្នានាំគ្នាដាំដំណាំប្រាំ ពីរឆ្នាំជាប់ៗគ្នា ហើយអ្វីដែលពួកអ្នកបានច្រូត ចូរពួកអ្នករក្សាទុកវា ទាំងកួររបស់វា លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះអំពីអ្វីដែលពួកអ្នក ចង់បរិភោគ។

តាហ្វសៀរ

ព្យាការីយូសុះបានបកស្រាយអត្ថន័យសុបិន្តនោះយ៉ាងដូច្នេះថាៈ ពួកអ្នកត្រូវដាំដំណាំចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា ហើយអ្វីដែលពួកអ្នកបានច្រូតទុកជារៀងរាល់ឆ្នាំនៃប្រាំពីរឆ្នាំនោះ ចូរពួកអ្នករក្សាទុកទាំងកួររបស់វាដើម្បីការពារកុំឲ្យវាខូច ឬរលួយ លើកលែងតែមួយចំនួនតូចនៃគ្រាប់ធញ្ញជាតិដែលអ្នកត្រូវការបរិភោគវាប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់