សូរ៉ា 12 · ជូស 12

Yusuf · 12:46

يُوسُفُ أَيُّهَا الصِّدِّيقُ أَفْتِنَا فِي سَبْعِ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعِ سُنْبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ لَعَلِّي أَرْجِعُ إِلَى النَّاسِ لَعَلَّهُمْ يَعْلَمُونَ

យូសុហ្វ ឱអ្នកសច្ចៈអើយ. ចូរជួយពន្យល់យើងអំពីគោ ញីធាត់ប្រាំពីរក្បាលត្រូវគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយស្រូវ សាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរផេ្សងទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ ទៅកាន់ពួកគេវិញ សង្ឃឹមថាពួកគេនឹងដឹង(អត្ថន័យសុបិននេះ)។

តាហ្វសៀរ

នៅពេលដែលអ្នកដែលបានរួចទោសនោះបានទៅដល់ព្យាការីយូសុះ គេក៏បាននិយាយថាៈ ឱយូសុះ! ឱអ្នកសច្ចៈអើយ! សូមអ្នកប្រាប់ខ្ញុំអំពីអត្ថន័យ(នៃសុបិន្ត)ផងចុះចំពោះអ្នកដែលបាន(សុបិន្ត)ឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយបាន(សុបិន្ត)ឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ទៅកាន់ព្រះរាជា និងអ្នកដែលនៅជាមួយនឹងទ្រង់វិញ ហើយសង្ឃឹមថាពួកគេនឹងដឹង(អត្ថន័យ)សុបិន្តរបស់ទ្រង់ ហើយពួកគេនឹងដឹងពីភាពល្អប្រពៃរបស់អ្នក និងឋានៈរបស់អ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់