សូរ៉ា 12 · ជូស 12

Yusuf · 12:45

وَقَالَ الَّذِي نَجَا مِنْهُمَا وَادَّكَرَ بَعْدَ أُمَّةٍ أَنَا أُنَبِّئُكُمْ بِتَأْوِيلِهِ فَأَرْسِلُونِ

ហើយអ្នកដែលបានរួចផុតពីទោសក្នុងចំណោមគេទាំងពីរ បាននឹកឃើញ(យូសុហ្វ)បន្ទាប់ពីគេភេ្លចមួយរយៈកន្លងមកបាន និយាយថាៈ ខ្ញុំនឹងប្រាប់ពួកអ្នកអំពីអត្ថន័យរបស់វា។ ដូចេ្នះ សូម ពួកអ្នកបញ្ជូនខ្ញុំទៅ(កាន់យូសុហ្វ)។

តាហ្វសៀរ

ហើយអ្នកដែលចាក់ស្រាឲ្យស្តេចផឹកដែលជាអ្នកបានរួចទោសក្នុងចំណោមអ្នកដែលជាប់ឃុំទាំងពីរនោះ បាននឹកឃើញដល់ព្យាការីយូសុះដែលគាត់ជាអ្នកដែលមានចំណេះដឹងខាងកាត់សុបិន្តនេះក្រោយពីគេបានភ្លេចគាត់អស់មួយរយៈកន្លងមក ហើយគេបាននិយាយថាៈ ខ្ញុំនឹងប្រាប់ពួកអ្នកពីអត្ថន័យនៃសុបិន្តដែលព្រះរាជាទ្រង់បានសុបិន្តឃើញបន្ទាប់ពីទ្រង់សួររកអ្នកដែលមានចំណេះដឹងខាងបកស្រាយសុបិន្តនេះ។ ដូចនេះ សូមទ្រង់(ឱព្រះរាជា)មេត្តាចាត់ខ្ញុំទៅកាន់យូសុះដើម្បីឲ្យគេបកស្រាយសុបិន្តរបស់ទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់