សូរ៉ា 12 · ជូស 12

Yusuf · 12:48

ثُمَّ يَأْتِي مِنْ بَعْدِ ذَٰلِكَ سَبْعٌ شِدَادٌ يَأْكُلْنَ مَا قَدَّمْتُمْ لَهُنَّ إِلَّا قَلِيلًا مِمَّا تُحْصِنُونَ

បន្ទាប់មក ភាពរាំងស្ងួតរយៈពេលប្រាំពីរឆ្នាំនឹងមកដល់ ក្រោយពីនោះ(ការប្រមូលផលប្រាំពីរឆ្នាំរួច) ដែលវានឹងបរិភោគ អស់នូវអ្វីដែលពួកអ្នកបានសន្សំទុកពីមុនសម្រាប់រយៈពេលប្រាំពីរ ឆ្នាំ(ដែលរាំងស្ងួត) លើកលែងតែបន្ដិចបន្ដួចនូវអ្វីដែលពួកអ្នក រក្សាទុក។

តាហ្វសៀរ

ក្រោយពីរយៈពេលប្រាំពីរឆ្នាំដែលសម្បូរហូរហៀរដែលពួកអ្នកធ្វើការដាំដុះនៅក្នុងវានោះកន្លងផុតទៅ នឹងមានប្រាំពីរឆ្នាំទៀតមកដល់ ជាឆ្នាំដែល(ពួកអ្នក)ជួបប្រទះនឹងគ្រោះរាំងស្ងួតដែលធ្វើឲ្យមនុស្សនាំគ្នាបរិភោគរាល់អ្វីដែលពួកគេបានប្រមូលទុកក្នុងបណ្តាឆ្នាំដែលសម្បូរហូរហៀរនោះអស់ លើកលែងតែបន្តិចបន្តួចដែលពួកអ្នករក្សាវាទុកធ្វើជាពូជប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់