សូរ៉ា 12 · ជូស 12

Yusuf · 12:41

يَا صَاحِبَيِ السِّجْنِ أَمَّا أَحَدُكُمَا فَيَسْقِي رَبَّهُ خَمْرًا ۖ وَأَمَّا الْآخَرُ فَيُصْلَبُ فَتَأْكُلُ الطَّيْرُ مِنْ رَأْسِهِ ۚ قُضِيَ الْأَمْرُ الَّذِي فِيهِ تَسْتَفْتِيَانِ

ឱមិត្ដរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ. រីឯម្នាក់នៃអ្នក ទាំងពីរគឺនឹងចាក់ស្រាឱ្យចៅហ្វាយប្រុសរបស់គេ រីឯម្នាក់ទៀតត្រូវ គេចងឆ្កាង ហើយមានសត្វមកចឹកស៊ីក្បាលរបស់គេ។ រឿងរ៉ាវដែល ត្រូវបានគេវិនិច្ឆ័យនេះ វាទាក់ទងទៅនឹងអ្វីដែលអ្នកទាំងពីរសួរ។

តាហ្វសៀរ

ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ដែលបាន(សុបិន្ត)ឃើញថា រូបគេបានច្របាច់ផ្លែទំពាំងបាយជូរធ្វើជាស្រានោះ ពិតណាស់ គេនឹងបាន(រួចទោស)ចេញពីមន្ទីរឃុំឃាំងនេះ និងបានវិលត្រឡប់ទៅធ្វើការងាររបស់គេ(ដូចពីមុន)វិញ ព្រមទាំងបានចាក់ស្រាឲ្យស្តេចផឹកទៀតផង។ ចំណែកឯម្នាក់ទៀតដែលយល់សុបិន្តឃើញថា រូបគេទូលនំប៉័ននៅលើក្បាលរបស់គេ ហើយមានសត្វបក្សីមកចឹកស៊ីនោះ ពិតណាស់ រូបគេនឹងត្រូវបានគេសម្លាប់ និងយកទៅចងឆ្កាង ហើយសត្វនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ រឿងរ៉ាវដែលពួកអ្នកទាំងពីរបានស្នើសុំឲ្យបកស្រាយនោះ គឺត្រូវបានបកស្រាយរួចហើយ ហើយវាពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់