សូរ៉ា 12 · ជូស 12
Yusuf · 12:42
وَقَالَ لِلَّذِي ظَنَّ أَنَّهُ نَاجٍ مِنْهُمَا اذْكُرْنِي عِنْدَ رَبِّكَ فَأَنْسَاهُ الشَّيْطَانُ ذِكْرَ رَبِّهِ فَلَبِثَ فِي السِّجْنِ بِضْعَ سِنِينَ
ហើយយូសុហ្វបានពោលទៅកាន់អ្នកដែលគាត់បានដឹងថា គេពិតជានឹងរួចផុតពីទោសម្នាក់ក្នុងចំណោមគេទាំងពីរថាៈ ចូរអ្នក ជួយរំលឹកខ្ញុំឱ្យលោកម្ចាស់របស់អ្នកបានដឹងផង(ដើម្បីយកចេញពី មន្ទីរឃុំឃាំង) ប៉ុន្ដែស្ហៃតនបានធ្វើឱ្យគេភេ្លចពាក្យបណ្ដាំនេះទៅឱ្យ លោកម្ចាស់របស់គេ ដូចេ្នះគេ(យូសុហ្វ)ក៏បានស្ថិតនៅក្នុងមន្ទីរ ឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំតទៅទៀត។
តាហ្វសៀរ
ហើយព្យាការីយូសុះក៏បានពោលទៅកាន់អ្នកដែលគាត់បានដឹងថា រូបគេនឹងត្រូវបានរួចផុតពីទោសម្នាក់ក្នុងចំណោមគេទាំងពីរ(ពោលគឺអ្នកដែលចាក់ស្រាឲ្យស្តេចផឹក)ថាៈ ចូរអ្នកជួយរំលឹករឿងរ៉ាវរបស់ខ្ញុំ និងបញ្ហារបស់ខ្ញុំប្រាប់ដល់ព្រះរាជាឲ្យបានដឹងផង សង្ឃឹមថា ទ្រង់នឹងបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំងវិញ។ ប៉ុន្តែ ស្ហៃតនបានធ្វើឲ្យបុរសដែលចាក់ស្រាឲ្យស្តេចផឹកនោះភ្លេចរំលឹករឿងរ៉ាវរបស់ព្យាការីយូសុះប្រាប់ដល់ស្តេចនោះ។ ហេតុនេះ ព្យាការីយូសុះក៏បន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល