សូរ៉ា 12 · ជូស 12
Yusuf · 12:40
مَا تَعْبُدُونَ مِنْ دُونِهِ إِلَّا أَسْمَاءً سَمَّيْتُمُوهَا أَنْتُمْ وَآبَاؤُكُمْ مَا أَنْزَلَ اللَّهُ بِهَا مِنْ سُلْطَانٍ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۚ أَمَرَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
អ្វីដែលពួកអ្នកកំពុងគោរពសក្ការៈផេ្សងពីទ្រង់នោះ គ្រាន់ តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវា ប៉ុណ្ណោះ ដែលអល់ឡោះមិនបានបញ្ចុះភស្ដុតាងណាមួយបញ្ជាក់ អំពីវាឡើយ។ ការកាត់សេចក្ដីនោះគ្មានអ្នកណាម្នាក់ក្រៅពី អល់ឡោះឡើយ។ ទ្រង់បានបញ្ជាំមិនឱ្យពួកអ្នកគោរពសក្ការៈ ក្រៅពីទ្រង់ឡើយ។ នោះជាសាសនាដ៏ត្រឹមត្រូវតែមនុស្សលោក ភាគច្រើនមិនដឹងឡើយ។
តាហ្វសៀរ
អ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះ(ហៅ)ពួកវាថាជាព្រះប៉ុណ្ណោះ ដោយពួកវាគ្មានចំណែកបន្តិចសោះឡើយក្នុងភាពជាព្រះដែលត្រូវគោរពសក្ការៈនោះ។ អល់ឡោះជាម្ចាស់ទ្រង់ក៏មិនបានបញ្ចុះភស្តុតាងដែលបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃការដាក់ឈ្មោះរបស់ពួកអ្នកដែលពួកអ្នកដាក់ឈ្មោះឲ្យពួកវា(ថាជាព្រះ)នោះដែរ។ ការកាត់សេចក្តីចំពោះម៉ាខ្លូកទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ មិនមែនជាកម្មសិទ្ធិរបស់ព្រះទាំងនោះដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវានោះទេ(គឺមានតែអល់ឡោះតែមួយគត់ដែលអាចកាត់សេចក្តីបាន)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាលើពួកអ្នកឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងហាមឃាត់ពួកអ្នកមិនឲ្យយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ឡើយ។ ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះហើយជាសាសនាដ៏ត្រឹមត្រូវ ដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនពួកគេមិនដឹងដូច្នោះឡើយ។ ហេតុនេះហើយទើបពួកគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេបែរជាគោរពសក្ការៈទៅចំពោះម៉ាខ្លូកមួយចំនួនរបស់ទ្រង់ទៅវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល