សូរ៉ា 12 · ជូស 12
Yusuf · 12:39
يَا صَاحِبَيِ السِّجْنِ أَأَرْبَابٌ مُتَفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ
(យូសុហ្វបានពោលថា) ឱមិត្ដរួមមន្ទីរឃុំឃាំងទាំងពីរ របស់ខ្ញុំ. តើម្ចាស់នានាគ្រប់ទីកន្លែងប្រសើរជាង ឬអល់ឡោះតែ មួយគត់ដែលមានឥទ្ធិពលខ្លាំងក្លាប្រសើរជាង?
តាហ្វសៀរ
ក្រោយមក ព្យាការីយូសុះក៏បានចោទសួរទៅកាន់យុវជនទាំងពីរនាក់ដែលនៅក្នុងមន្ទីរឃុំឃាំង(ជាមួយគាត់)នោះថាៈ តើការគោរពសក្ការៈចំពោះព្រះជាច្រើនល្អជាង ឬការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលទ្រង់គ្មានដៃគូ ជាអ្នកដែលមានឥទ្ធិពលលើអ្វីផ្សេងពីទ្រង់ ជាអ្នកដែលគ្មាននរណាដែលខ្លាំងពូកែជាងទ្រង់នោះល្អជាង?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល