សូរ៉ា 12 · ជូស 12

Yusuf · 12:38

وَاتَّبَعْتُ مِلَّةَ آبَائِي إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ ۚ مَا كَانَ لَنَا أَنْ نُشْرِكَ بِاللَّهِ مِنْ شَيْءٍ ۚ ذَٰلِكَ مِنْ فَضْلِ اللَّهِ عَلَيْنَا وَعَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ

ហើយខ្ញុំបានអនុវត្ដតាមសាសនាជីដូនជីតារបស់ខ្ញុំ គឺ អ៊ីព្រហ៊ីម អ៊ីសហាកនិងយ៉ាក់កូប។ សម្រាប់ពួកយើង យើងមិន ដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះបន្ដិចសោះឡើយ។ នោះជាការប្រោស ប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោក ទាំងអស់ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនរមិលគុណ។

តាហ្វសៀរ

ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតារបស់ខ្ញុំ គឺសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប ពោលគឺជាសាសនាដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ មិនត្រឹមត្រូវនោះឡើយសម្រាប់ពួកយើងក្នុងការធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះ។ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយគត់។ ការមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដែលខ្ញុំនិងជីដូនជីតារបស់ខ្ញុំស្ថិតនៅលើវានេះហើយ ដែលជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង ដោយទ្រង់បានចង្អុលបង្ហាញពួកយើងទៅកាន់វានោះ។ ហើយក៏ជាការប្រោសប្រទានរបស់ទ្រង់ចំពោះមនុស្សលោកទាំងអស់ផងដែរ ខណៈដែលទ្រង់បានចាត់តាំងបណ្តាព្យាការីជាច្រើនទៅកាន់ពួកគេដោយពាំនាំនូវជំនឿនេះទៅកាន់ពួកគេនោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានរមិលគុណចំពោះទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់