សូរ៉ា 12 · ជូស 12
Yusuf · 12:37
قَالَ لَا يَأْتِيكُمَا طَعَامٌ تُرْزَقَانِهِ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِ قَبْلَ أَنْ يَأْتِيَكُمَا ۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّي ۚ إِنِّي تَرَكْتُ مِلَّةَ قَوْمٍ لَا يُؤْمِنُونَ بِاللَّهِ وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ
យូសុហ្វបានឆ្លើយថាៈ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែ ម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរក៏ខ្ញុំអាចប្រាប់ពីប្រភេទ របស់វាបានដែរមុននឹងវាមកដល់អ្នកទាំងពីរ។ នោះហើយជាអ្វី ដែលម្ចាស់របស់ខ្ញុំបានបង្រៀនខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានចៀស ឆ្ងាយពីសាសនារបស់ក្រុមដែលគ្មានជំនឿលើអល់ឡោះ ដោយពួក គេបដិសេធនឹងថ្ងៃបរលោក។
តាហ្វសៀរ
ព្យាការីយូសុះបាននិយាយថាៈ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែម្ហូបអាហារដែលគេយកមកពីស្តេចឲ្យអ្នកទាំងពីរ ឬអ្វីផ្សេងពីនេះក៏ដោយ ក៏ខ្ញុំអាចបកស្រាយប្រាប់អ្នកទាំងពីរពីធាតុពិតរបស់វា និងលក្ខណៈរបស់វាបានដែរមុនពេលដែលវាមកដល់អ្នកទាំងពីរ។ ការបកស្រាយដែលខ្ញុំបានដឹងនោះហើយ គឺជាអ្វីដែលម្ចាស់របស់ខ្ញុំបានបង្រៀនដល់ខ្ញុំ មិនមែនដោយការទស្សន៍ទាយ ឬការពិនិត្យមើលផ្កាយអ្វីនោះទេ។ ពិតប្រាកដណាស់ ខ្ញុំបានបោះបង់ចោលសាសនារបស់ក្រុមដែលមិនមានជំនឿចំពោះអល់ឡោះ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល